ដំណឹងល្អទៀតហើយ! កម្ពុជា ប្រកាសមានអ្នកជំងឺកូវីដ-១៩ ៥នាក់ទៀត បានជាសះស្បើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ គឺគ្មានករណីជំងឺកូវីដ-១៩ថ្មីនោះទេ តែមានអ្នកជំងឺកូវីដ-១៩ចំនួន ៥នាក់ទៀត បានជាសះស្បើយ ខណៈនៅសល់តែ២នាក់ទៀតប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ក្រសួងសុខាភិបាល ចាត់ទុកជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែង ជាប់ជានិច្ច និងអំពាវនាវឲ្យប្រជាពលរដ្ឋ បន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងកម្ពុជា និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។