មនុស្សស្លាប់ជិត ៨៧ម៉ឺននាក់ នៅទូទាំងពិភពលោក ដោយសារកូវីដ១៩

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ បានចម្លងទៅមនុស្សសរុបចំនួន២៦លាន១៦ម៉ឺន៦ពាន់៧៦៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន ៨៦ម៉ឺន ៦ពាន់៥៣២នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុប ១៨លាន៤២ម៉ឺន៥ពាន់២៣៩នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០។

នេះជាបណ្តាប្រទេសដែលមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩ ច្រើនជាងគេ៖
ទី១) សហរដ្ឋអាមេរិក មានអ្នកឆ្លងចំនួន ៦លាន២៨ម៉ឺន៩ពាន់៩១៤នាក់ ក្នុងនោះស្លាប់ ១៨ម៉ឺន៩ពាន់៩២៥នាក់ និងជាសះស្បើយ ៣លាន៥៣ម៉ឺន៨ពាន់២៩០នាក់។
ទី២) ប្រទេសប្រេស៊ីល មានអ្នកឆ្លងចំនួន ៤លាន១ពាន់៤២២នាក់ ក្នុងនោះស្លាប់ចំនួន ១២ម៉ឺន៣ពាន់៨៩៩នាក់ និងជាសះស្បើយ ៣លាន២១ម៉ឺន៤០៥នាក់។
ទី៣) ប្រទេសឥណ្ឌា មានអ្នកឆ្លងចំនួន ៣លាន៨៤ម៉ឺន៨ពាន់៩៦៨នាក់ ក្នុងនោះស្លាប់ ៦ម៉ឺន៧ពាន់៤៨៦នាក់ និងជាសះស្បើយ ២លាន៩៦ម៉ឺន៧ពាន់៣៩៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។