រថយន្តធំ បើកកិនម៉ូតូ២គ្រឿង ស្លាប់ម្នាក់ រងរបួស៥នាក់ នៅស្រុកមុខកំពូល

ខេត្តកណ្ដាល៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តធំ បើកបុកម៉ូតូ២គ្រឿង ដួលចូលក្រោមរថយន្ត បណ្តាលឲ្យឲ្យមនុស្សម្នាក់ បានស្លាប់ និង៥នាក់ទៀត រងរបួសធ្ងន់ស្រាល។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីរសៀល ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចើត គឹមយី ភេទស្រី អាយុ១៦ឆ្នាំ នៅខេត្តកណ្ដាល (ស្លាប់) ជាជិះម៉ូតូ ម៉ាកអ៊ិចស៊ិនធ័រ ពណ៍ខ្មៅ គ្មានពាក់ស្លាកលេខ និងអ្នកបើកបរឈ្មោះ ផន សុភ័ក្រ ភេទប្រុស អាយុ១៨ឆ្នាំ (របួសធ្ងន់) និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ឡី រ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ។
រីឯភាគីម៉ូតូម្ខាងទៀត គឺម៉ាកប៊ីត ពណ៌ខៀវ+ស ពាក់ស្លាកលេខកណ្ដាល 1AE-2483. បើកបរដោយឈ្មោះ អឿន សិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ឌុបគ្នា២នាក់ មានឈ្មោះ វង្ស ភ័ត្រា ភេទប្រុស អាយុ១២ឆ្នាំ និងឈ្មោះ សិទ្ធ ម៉ារៀ ភេទស្រី អាយុ៣ឆ្នាំ។ ចំណែករថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម 3A-5192 មានសណ្ដោងសឺម៊ីរឺម៉កពាក់ស្លាកលេខកំពង់ចាម 4A-0480 អ្នកបើកបររត់គេចបាត់។
ក្រោយពេលកើតហេតុ ជនរងគ្រោះរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាលបាលនៅពេទ្យភ្នំពេញ។ ចំណែកសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។