ចាប់ខ្លួនដឹកនាំនិស្សិតម្នាក់ ដែលធ្វើបាតុកម្ម កាលពីម្សិលមិញ

ថៃ៖ នគរបាលថៃ បានចាប់ខ្លួនមេដឹកនាំនិស្សិតម្នាក់ កាលពីម្សិលមិញ និងបន្តបង្ក្រាបសកម្មជននយោបាយដែលបានតវ៉ាប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេសថ។
និស្សិតឈ្មោះ Jutatip Sirikhan អាយុ ២១ឆ្នាំជាប្រធានសម្ព័ន្ធនិស្សិតត្រូវបានចាប់ខ្លួនដោយប៉ូលិសនៅពេលនាងបានកំពុងជិះរថយន្តតាក់ស៊ីក្នុងទីក្រុងបាងកក។ និស្សិតរូបនេះ ចោទប្រកាន់ពីបទរំលោភសន្តិសុខផ្ទៃក្នុង និងវិធានការប្រឆាំងកូវីដ១៩ ដែលហាមជួបជុំសារធារណៈនៅក្នុងចំណោមករណីចោទប្រកាន់មួយចំនួនទៀត។
គួរបញ្ជាក់ថា ក្រុមនិស្សិតបានប្រមូលផ្តុំគ្នាធ្វើការតវ៉ា ស្ទើរតែរាល់ថ្ងៃនៅទូទាំងប្រទេសថៃ ចាប់តាំងពីថ្ងៃទី១៨ ខែកក្កដាមក ដោយទាមទារឱ្យមានរដ្ឋធម្មនុញ្ញថ្មី កាត់បន្ថយអំណាចព្រះរាជាបច្ចុប្បន្ន និងបញ្ឈប់ឥទ្ធិពលយោធាលើនយោបាយថៃ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។