ចិននៅក្រុងព្រះសីហនុ បើករថយន្តបុកម៉ូតូ ស្លាប់បុរសម្នាក់ របួសធ្ងន់ម្នាក់

ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត បើកបុកម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ ដួលបោកស្លាប់នៅនឹងកន្លែង។ ករណីនេះគ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅផ្លូវអូរ៣ ម្តុំជិតស្ថានីយ៌ប្រេងតូតាល់ ក្រុងព្រះសីហនុ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកFort ពណ៍ទឹកប៊ិច ពាក់ផ្លាកលេខភ្នំពេញ-2AL.2535 បើកបរដោយបុរសជនជាតិចិនម្នាក់ លុះមកដល់ចំណុចខាងលើ ក៏បុកម៉ូតូ១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ-1A.6475 ជិះគ្នា២នាក់ បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនជាតិចិន ដើម្បីដោះស្រាយតាមនិតិវិធី។ រីឯសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។