ថៃ បញ្ជូន​ផ្កាយរណប​ទៅកាន់​ទី​អវកាស​ដោយ​ជោគជ័យ នៅ​ទឹកដី​បារាំង​

​ថៃ​៖ ផ្កាយរណប​យោធា​របស់​ថៃ​ត្រូវបាន​បញ្ជូនទៅ​កាន់​ទី​អវកាស​ដោយ​ជោគជ័យ តាមរយៈ​ក្រុមហ៊ុន Arianespace Vega ដែលមាន​មី​ស៊ី​ល​បញ្ជូន​ផ្កាយរណប​ទៅកាន់​តារាវិថី​ផែនដី​។ ជាមួយនឹង​ការបញ្ជូន​ជោគជ័យ ទាហាន​អាកាស​ថៃ មាន​ផ្កាយរណប​សម្រាប់​ការពារ​សន្តិសុខ​ជាតិ​។​

​កាលពី​ថ្ងៃទី​៣​ខែកញ្ញា ផ្កាយរណប​ដំបូង​គេ​បង្អស់​របស់​កម្លាំង​ទាហាន​អាកាស​ថៃ មាន​ឈ្មោះថា ណា​ប៉ា ១ (Napa-1) ត្រូ​បាន​បញ្ជូន​ទៅកាន់​គន្លង​តារាវិថី​ដោយ​ជោគជ័យ ប្រើប្រាស់​រ៉ុក្កែត​រ៉ុញ​Arianespace Vega របស់​អឺរ៉ុប ដោយ​បាញ់​ចេញ​ទី​ទឹកដី​បារាំង​ឯនាយសមុទ្រ គឺ Guyana​។​ ការបញ្ជូន​ផ្កាយរណប​ធ្វើឡើង​នៅវេលា​ម៉ោង ៨​និង​១៥​នាទី ម៉ោង​នៅ​ទីក្រុង​បាងកក់ ដោយ​បាញ់​ចេញពី​មជ្ឈមណ្ឌល​អាវ​កាស Guiana របស់​បារាំង​។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បាន​ផ្សាយ​ថា​ផ្កាយរណប Napa-1 បាន​បញ្ជូនទៅ​ទី​អវកាស ព្រមជាមួយ​ផ្កាយរណប ចំនួន​៥៣​ផ្សេងទៀត របស់ ១៣​ប្រទេស​ដែលមាន​តម្រូវការ​បញ្ជូន​ផ្កាយរណប​។ ក្នុងចំណោម​ផ្កាយរណប​មាន​៧​គ្រឿង​ប្រភេទ​(microsatellite) មាន​ទម្ងន់​តែ​១៥​គីឡូក្រាម​តែប៉ុណ្ណោះ និង​ផ្កាយរណប​(nanosatellite) ចំនួន​៤៦​គ្រឿង​។​

​ផ្កាយរណប Napa-1 របស់​ទាហាន​អាកាស​ថៃ គឺជា​ផ្កាយរណប​ខ្នាតតូច​មួយ​ដែល​បាន​បាញ់​បង្ហោះ​ទៅក្នុង​គន្លង​ផែនដី​ទាប​ដើម្បី​ធ្វើការ​អង្កេត​និង​ស្ទង់​មើល​ដែនអាកាស​ថៃ​សម្រាប់​គោលបំណង​ការពារ​សន្តិសុខ​ជាតិ​។​ ​ផ្កាយរណប​ខាងលើ ក្រៅពី​បម្រើ​ក្នុង​វិស័យ​សន្តិសុខ​ការពារជាតិ នៅ​អាចជួយ​ក្នុង​សកម្មភាព​ជួយសង្គ្រោះ ស្វែងរក ក្នុង​ហេតុ​ការគ្រោះថ្នាក់​ធម្មជាតិ​។ ក្រៅពីនេះ​ក៏​តាមដាន​ភ្លើង​ឆេះ​ព្រៃ​ផងដែរ និង​គ្រោះរាំងស្ងួត ទឹកជំនន់​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close