កក្រើកទៀតហើយ! ប្ដី ចាក់សម្លាប់ប្រពន្ធ រួចអារ.កសម្លាប់ខ្លួនតាមក្រោយ

ខេត្តកណ្តាល៖ ហេតុការណ៍ដ៏កក្រើកមួយ បានបង្កឲ្យមានភាពភ្ញាក់ផ្អើល ដោយសារបុរសជាប្តីម្នាក់ បានចាក់សម្លាប់ប្រពន្ធរបស់ខ្លួន រួចអារ.កសម្លាប់ខ្លួនតាមក្រោយ តែមិនស្លាប់។ ករណីនេះ កើតឡើងកាលពីយប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះជាប្រពន្ធឈ្មោះ សុខ ផល្លី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល រីឯបុរសជាប្តីឈ្មោះ ឆាយ ធន់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
នគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះ និងជនសង្ស័យ បានលែងលះគ្នាអស់រយៈពេលមួយខែមកហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។