ម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង ស្លាប់៣នាក់ នៅនឹងកន្លែង

ខេត្តតាកែវ៖ យ៉ាងហោចណាស់មនុស្សចំនួន ៣នាក់ បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹង កាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លើផ្លូវលេខ១២៩ ក្នុងភូមិព្រៃល្លាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា គេឃើញម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ទឹកប៊ិក ពាក់ផ្លាកលេខ ព្រៃវែង 1A-8233 បុកយ៉ាងពេញទំហឹងនឹងម៉ូតូ១គ្រឿង ម៉ាកភីស៊ីអិច ដែលបើកច្រាសទិសគ្នា បណ្តាលឲ្យទាំងសងខាងមានអ្នកស្លាប់ និងរបួសតែម្តង។
ជនរងគ្រោះឈ្មោះ តែម នាង ភេទប្រុស អាយុ៣០ឆ្នាំ (ស្លាប់) និងឈ្មោះ ចឹម ជីវ័ន្ត ភេទប្រុស អាយុ៦ឆ្នាំ (ស្លាប់)។ រីឯភាគីម្ខាងទៀត មានឈ្មោះ អ៊ឹម ស្រីពៅ ភេទស្រី អាយុ២២ឆ្មាំ (ស្លាប់) និងឈ្មោះ ប៊ុន សូណាត ភេទស្រី អាយុ២៦ឆ្នាំ (រងរបួសធ្ងន់)។
ក្រោយពេលកើតហេតុ នគរបាលស្រុកព្រៃកប្បាស បានចុះវាស់វែង និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ។ ចំណែកសព ប្រគាល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។