រកឃើញគ្រាប់មីន៧២អា ៦គ្រាប់ ដែលពលរដ្ឋរើសដាក់ថង់ប្លាស្ទិក ព្យួរនឹងសំយាបផ្ទះ

ខេត្តព្រះវិហារ៖ ភ្ញាក់ផ្អើលទៀតហើយ! កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ក្រុមកម្ទេចគ្រាប់(EOD) នៃអង្គការដោះមីនកម្ពុជា(CSHD) បានរកឃើញគ្រាប់មីនប្រឆាំងមនុស្ស ៧២អា (72A) ចំនួន៦គ្រាប់ ដែលប្រទះឃើញដោយប្រជាពលរដ្ឋក្នុងដីក្រោយលំនៅដ្ឋាន ហើយបានរើសដាក់ថង់ប្លាស្ទិក យកមកព្យួរនឹងសំយាបផ្ទះ នៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ករណីនេះ ក្រុមជំនាញ EOD បានធ្វើការអប់រំ និងចល័តវាយកទៅបំផ្លាញចោល នៅកន្លែងមានសុវត្ថិភាព។ ជាមួយគ្នា អង្គការដោះមីនកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេតា កុំប៉ះពាល់ កុំលេង កុំដុត កុំដំ កុំកែច្នៃ វាបណ្តាលឱ្យគ្រោះថ្នាក់ របួស ពិការ ស្លាប់ គ្រប់ពេល និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករបោសសសម្អាតមីនដែលនៅក្បែរនោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។