យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៦៥គ្រាប់ ត្រូវពលរដ្ឋប្រទះឃើញក្នុងដីចំការមួយកន្លែង នៅស្រុកវាលវែង

ខេត្តពោធិ៍សាត់៖ កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមស្រាវជ្រាវ និងកម្ទេចគ្រាប់របស់អង្គការហេឡូត្រាស្ត (HALO Trust) បានទទួលសំណើពីប្រជាពលរដ្ឋ បានរកឃើញគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន ៦៥គ្រាប់ ក្នុងដីចំការមួយកន្លែង ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
បន្ទាប់ពីទទួលបានសំណើពីប្រជាពលរដ្ឋ ដែលប្រទះឃើញគ្រាប់ខាងលើ ក្រុមជំនាញរបស់អង្គការហេឡូត្រាស្ដ បានចុះទៅពិនិត្យ ដើម្បីយកទៅកម្ទេចចោលផងដែរ។
ជាមួយគ្នា អង្គការហេឡូត្រាស្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តា កុំប៉ះពាល់ កុំលេង កុំដុត កុំដំ កុំកែច្នៃ គ្រាប់ទាំងនោះវាបណ្តាលឱ្យគ្រោះថ្នាក់ របួស ពិការ ស្លាប់ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតបំផុត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។