នគរបាលខេត្តព្រះសីហនុ បង្ហាញមុខជនសង្ស័យ ១៧នាក់ ករណីលួចគាស់ទំលុះទំលាយ និងកាត់ខ្សែភ្លើងអុបទិច

ខេត្តព្រះសីហនុ៖ នគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ១៧នាក់ ពាក់ព័ន្ធករណីលួចគាត់ទម្លុះទម្លាយ និងកាត់ខ្សែភ្លើងអ៊ុបទិច កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ នៅតំបន់ពយម៉ាចូវ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។
នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា កម្លាំងជំនាញ បានទៅកាន់ទីតាំងប្រមូលទិញអេតចាយចំនួន ៥កន្លែង (ក្រុងព្រះសីហនុ២កន្លែង, ស្រុកព្រៃនប់៣កន្លែង) បង្ក្រាបលើទីតាំងចំនួន ២កន្លែង និងឃាត់ខ្លួនជនសង្ស័យចំនួន ១៧នាក់ ដោយចាប់យកសម្ភារវត្ថុតាងមួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ដចាត់ការតាមច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។