អភិបាលខេត្តកណ្ដាល ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីរររវាងយាយ និងចៅបានជោគជ័យ នៅស្រុកខ្សាច់កណ្តាល
ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្តមម ដួង ដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយយបញ្ចប់ទំនាស់រវាងភាគីលោកស្រី ស៊ុយ ផូ និងភាគីឈ្មោះ ប៊ូ ស្រីទូច លើករណីវិវាទដីទំហំ ១៣ម៉ែត្រ × ២០ម៉ែត្រ ស្ថិតនៅទីតាំងដីទំនាស់ ភូមិអញ្ចែងក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល។
ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួម៖ឯកឧត្តម នូវ ប៉េប៉េងច័ន្ទតារា អភិបាលរងខេត្ត,លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្ត, លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់,លោកនាយកទីចាត់ការអន្តរវិស័យ័យ,អាជ្ញាធរស្រុក ឃុំ និងភូមិ និងសមត្ថកិច្ចពាក់ព័ន្ធ រួមទាំងភាគីវិវាទ។
បន្ទាប់ពីពិភាក្សាគ្នា យល់ដឹងអំពីដើមហេតុនៃទំនាស់ និងស្តាប់មតិចូលរួមរបស់ភាគីពាក់ព័ន្ធ អាជ្ញាធរដែនដី និងតំណាងមន្ទីរជំនាញរួចមក ភាគីទាំងសងខាងបានព្រមព្រៀងឯកភាពគ្នាបញ្ចប់ទំនាស់តាមលក្ខណ្ឌដូចខាងក្រោម ៖-ភាគីលោកស្រី ស៊ុយ ផូ បានយល់ព្រមបញ្ចប់ទំនាស់ដោយឯកភាពទទួលយកសំណងចំនួន ៣០,០០០ដុល្លារ(បីម៉ឺនដុល្លាអាមេរិក) ដែលជាការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយលោកស្រី ស៊ុយ ផូ ព្រមប្រគល់ដីទំហំ១៣ម៉ែត្រ គុណ២០ម៉ែត្រ ស្ថិតនៅភូមិអញ្ចែងក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ទៅឲ្យភាគីលោកស្រី ប៊ូ ស្រីទូច ដើម្បីរស់ប្រកបរបរចិញ្ចឹមជីវិត។-ភាគីលោកស្រី ប៊ូ ស្រីទូច ឯកភាពទទួលយកដំណោះស្រាយនេះ និងសូមគោរពអរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។,-ភាគីទាំងសងខាង ឯកភាពឈប់ប្តឹងប្តល់គ្នា និងដកពាក្យបណ្តឹងដែលធ្លាប់ដាក់ពាក្យប្តឹងតវ៉ាគ្នាទៅវិញទៅមក នៅគ្រប់ស្ថាប័ន អង្គភាព។ ,និង-បងប្អូនភាគីទាំងសងខាង ឯកភាពគ្នានៅចំពោះមុខ ឯកឧត្តម អភិបាលខេត្ត និងក្រុមការងារ ថានឹងស្រុះស្រួលគ្នា បញ្ឈប់ការឈ្លោះទាស់ទែងតទៅមុខទៀត។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាលបានថ្លែងអំណរអរគុណសន្តិភាព សូមគោរពអរគុណសម្តេច អគ្គស្ថាបនិកសន្តិភាព ដែលជារឿយៗ សម្តេច តែងតែគិតគូពីសុខទុក្ខប្រជារាស្ត្រជួបការលំបាកខ្វះខាត នេះជាដំណោះស្រាយឈ្នះឈ្នះ ដែលយើងគ្រប់គ្នាត្រូវតែគោរព និងអនុវត្តតាម ហើយក៏សូមអរគុណក្រុមការងារពាក់ព័ន្ធទាំងអស់ អរគុណដល់គូវិវាទទាំងសងខាង ដែលយល់ព្រមអត់អោន យល់យោគឱ្យគ្នាទៅវិញទៅមក លែងប្រកាន់ខឹងគ្នា សាមគ្គីរីកចំរើន បែកបាក់សាមគ្គីគឺពិបាក ខ្មែរត្រូវតែចេះស្រលាញ់ខ្មែរ គ្មានទេពាក្យថាចាញ់ គឺឈ្នះទាំងអស់គ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។