ផ្ទុះឡរស្លរដែក ស្លាប់ជនជាតិចិនម្នាក់ នៅស្រុកឧដុង្គ
ខេត្តកំពង់ស្ពឺ៖ ករណីផ្ទុះឡរស្លរដែក បណ្តាលឲ្យជនជាតិចិនម្នាក់ បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ នៅសហគ្រាស ស្លរដែក ហ្គ្រែនដា ស្ថិតនៅភូមិស្ដុកល្ពៅ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
នគរបាលខេត្ត បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ដុង យ៉ានយូ ភេទប្រុស ជាជនជាតិចិន កម្មករ ថ្ងៃខែឆ្នាំកំណើត11.AUG.1970 កាន់លិខិតឆ្លងដែនលេខ EE 3005316។ ក្រោយពេលកើតហេតុ នគរបាលជំនាញ បានចុះត្រួតពិនិត្យផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។