១​សប្តាហ៍​ពេញ​! ភ្លៀង នឹង​បន្ត​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​ច្រើន សូម​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃទី ០៩ ដល់​ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០​។​

​ក្រសួង​បាន​បញ្ជាក់ថា តាមរយៈ​តាមដាន​នៃ​ការវិវត្ត និង​ប្រែប្រួល​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព អាកាសធាតុ សង្កេតឃើញថា ប្រព័ន្ធ​សម្ពាធ​ទាប អូសបន្លាយ​ឆ្លងកាត់​ភាគ ខាងជើង​ប្រទេស​ថៃ ឡាវ និង​វៀតណាម ។ ខណៈ​ខ្យល់មូសុង​និរតី​មាន ល្បឿន​មធ្យម​បក់​លើ​កម្ពុជា​។ ស្ថានភាព​បែបនេះ​ធ្វើឱ្យ​

១៖ បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​៖
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧°C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២°C ។​
​នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​បង្គួរ ។ ក្នុងនោះ​ក៏មាន​ផ្នែក​មួយចំនួន នៃ​បណ្ដា​ខេត្ត​នៅ​ភាគខាងត្បូង និង​ភាគ​ពាយ័ព្យ អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​។​

២៖ បណ្ដា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​៖
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥°C
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩°C ។​
​នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​។​

៣៖ បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​៖
– សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៦-២៧°C
– សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០°C ។​
​នឹង​អាចមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ ។ រលក​សមុទ្រ​អាចមាន​កម្ពស់​ពី ០.២៥-០.៧៥ ម៉ែត្រ​។​

​ជាមួយគ្នានេះ ក្រសួង​សូម​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើត​មាននៅ​ផ្នែក​មួយចំនួន​នៃ​បណ្ដា​ខេត្ត ស្ថិតនៅ​តំបន់​វាលទំនាប​ភាគ​កណ្ដាល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close