ផូស៊ីល​ខ្យង មាន​អាយុកាល​រាប់ពាន់​ឆ្នាំ រកឃើញ​នៅ​ខេត្តបាត់ដំបង​

​ខេត្តបាត់ដំបង​៖ ក្រុមការងារ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន បាន​ចុះ​សិក្សា​ស្រាវជ្រាវ​រកឃើញ​សំណល់​សត្វ​ខ្យង (​ផូស៊ីល​ខ្យង​) ដែលមាន​អាយុកាល​រាប់ពាន់​ឆ្នាំ​មកហើយ នៅ​ចំណុច​ល្អាង​ភ្នំ​ប្រាំពីរ និង​ចំណុច​រណ្តៅ​ចិន​កាយ​ថ្ម ស្ថិតក្នុង​ភូមិ​អូរ​ដា ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី​មន្ទីរ​បរិស្ថាន ខេត្តបាត់ដំបង​។​

​សូមបញ្ជាក់ថា តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​ប្រាំពីរ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ចេញ​អនុក្រឹត្យ បង្កើតជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ កាលពី​នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close