វៀតណាមទប់ស្កាត់រលក់កូវីដ១៩ ទីពីរបានជោគជ័យហើយ ដោយអនុញ្ញាតិឲ្យដំណើរការក្លឹបកម្សានឡើងវិញ
វៀតណាម៖ ទីក្រុងជាច្រើននៅក្នុងប្រទេសវៀតណាម បានអនុញ្ញាតិឲ្យបើកដំណើរការឡើងវិញ នៅទីតាំងកម្សាន្តនានា ក្រោយស្ថានភាពកូវីដ ១៩ លើកទីពីរគ្រប់គ្រងបានហើយ ដោយមិនមានអ្នកឆ្លងថ្មីទៀតឡើយ។ នៅថ្ងៃទី៧ ខែកញ្ញានៅទូទាំងប្រទេសវៀតណាមមានអ្នកជំងឺកូវីដ១៩ ចំនួន២៣នាក់បានព្យាបាលជាសះស្បើយ ។ ក្នុងចំណោមអ្នកជំងឺដែលព្យាបាលជាសះស្បើយ មាន១៩នាក់នៅខេត្តក្វាងណាម និង ៤នាក់នៅខេត្តដាណាង។
គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺឆ្លង កូវីដ-១៩ បានឲ្យដឹងថា មកទល់ពេលនេះវៀតណាមមានអ្នកឆ្លងកូវីដ-១៩ សរុប ១០៤៩នាក់។ ចំណែកអ្នកព្យាបាលជាសះស្បើយមានដល់ទៅ៨៥៣នាក់ ។ ចំណែកអ្នកឆ្លងកូវីដ-១៩ នៅថ្ងៃទី ៧ខែកញ្ញា មិនមានឡើយ ។ ជាមួយគ្នានេះខេត្តជាច្រើននៅក្នុងប្រទេសវៀតណាមបានអនុញ្ញាតឲ្យបើកទ្វារក្លិបកម្សាន្ត ហាង ខារ៉ាអូខេ ម៉ាស្សា…ជាដើម។
ជាមួយគ្នានេះ អាជ្ញាធរទីក្រុងហូជីមិញ បន្ទាប់ពីនៅតំបន់ភាគខាងត្បូងនៃប្រទេសវៀតណាម ត្រូវបានរាយការណ៍ថាមិនមានការឆ្លងCovid-19 ក្នុងសហគមន៍អស់រយៈពេល ៣៨ថ្ងៃមកនោះ ហើយនឹងករណីឆ្លងនៅតំបន់រួមមាន៖ ដាណាង ក្វាងណាម និងហាយឌុង ត្រូវបានគ្រប់គ្រងល្អ។ ស្រាប់តែអាជ្ញាធរក្រុមហូជីមិញ សម្រេចអនុញ្ញាតឲ្យបារ ក្លឹបកម្សាន្តចំនួន ១៨០ កន្លែង បន្តប្រតិបត្តិការឡើងវិញចាប់ពីម៉ោង ៦ ល្ងាចថ្ងៃទី៧ខែកញ្ញានេះតទៅ បន្ទាប់ពីបិទអស់រយៈពេលជាងមួយខែ ដើម្បីទប់ស្កាត់រលកទី២ នៃការរីករាលដាលវីរុស Covid-19៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។