សត្វស្លាបជាង ៤០ប្រភេទផ្សេងគ្នា មានវត្តមាននៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ
ខេត្តតាកែវ៖ ក្រសួងបរិស្ថាន បញ្ជាក់ថា សត្វទង់ប្រផេះ និងសត្វត្រដក់ធំ ថតដោយមន្ត្រីឧទ្យានុរក្ស ពេលកំពុងចុះល្បាត កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ជាប្រភេទសត្វស្លាបរស់នៅក្នុងតំបន់ដីសើម ដែលកំពុងមានវត្តមាននៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ភូមិសាស្ត្រខេត្តតាកែវ។
សត្វទង់ប្រផេះ(Spot-billed Pelican) មានកម្ពស់ចន្លោះ ១២៧-១៤០ស.ម ត្រូវបានចាត់ជាប្រភេទ «ជិតទទួលរងគ្រោះថ្នាក់ NT» និងសត្វត្រដក់ធំ(Greater Adjutant) មានកម្ពស់ចន្លោះ ១៤៥-១៥០ស.ម ត្រូវបានចាត់ជាប្រភេទ «កំពុងរងគ្រោះថ្នាក់ជិតផុតពូជ EN» នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។
យោងតាមការសិក្សារបស់ក្រសួងបរិស្ថាន សហការជាមួយដៃគូ អាជ្ញាធរពាក់ព័ន្ធ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានវត្តមានសត្វស្លាបប្រមាណ ៤០ប្រភេទផ្សេងគ្នា ក្នុងនោះ ក៏មានសត្វទង់ប្រផេះ និងសត្វត្រដក់ធំផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។