រដ្ឋាភិបាលរុស្ស៊ី អនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងកូវីដ១៩

រុស្ស៊ី៖ សារព័ត៌មាន RT បានចេញផ្សាយថា វ៉ាក់សាំងកូវីដ១៩ដំបូងបង្អស់លើពិភពលោកឈ្មោះ Sputnik V ត្រូវបានចុះបញ្ជីដោយរដ្ឋាភិបាលរុស្ស៊ី និងអនុញ្ញាតឲ្យចរាចរណ៍ជាសាធារណៈ។
វ៉ាក់សាំងប្រឆាំងកូវីដ១៩នេះ បង្កើតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវជាតិរបស់រុស្ស៊ីហើយនឹងចែកចាយទៅតាមតំបន់នានាតាមការគ្រោងទុក នេះបើតាមសេចក្ដីប្រកាសរបស់មជ្ឈមណ្ឌល។
ក្រសួងសុខាភិបាលរុស្ស៊ី បានឲ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ១៩ក្នុងចំណោមអ្នកស្ម័គ្រចិត្តក្រោមដំណាក់កាលទី ៣ នៃការសាកល្បងព្យាបាល នឹងចាប់ផ្តើមនៅសប្តាហ៍នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។