គយកម្ពុជា កំណត់មាត់ច្រក សម្រាប់ការនាំចូលស្រា និងបារីគ្រប់ប្រភេទ

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជូនដំណឹងដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ការនាំចូលស្រា និងបារី ក្រៅពីច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កំពង់ផែអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិ ត្រូវមានការអនុញ្ញាតពីអគ្គនាយកដ្ឋានគយជាមុន។
សេចក្តីជូនដំណឹងនេះ បញ្ជាក់ថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធ និងអាករលើមុខទំនិញ ដែលមានវេទយិតភាពលើចំណូល និងរួចចំណែកទំស្កាត់អំពើរត់គចពន្ធ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កំណត់ជាបណ្តោះអាសន្ននូវមាត់ច្រកចូល សម្រាប់មុខទំនិញស្រា (ដែលមានជាតិអាកុលលើស១០%) និងបារី (ស្ថិតក្នុងទីតាំង២៤.០២) គ្រប់ប្រភេទ ដូចខាងក្រោម៖
១) អនុញ្ញាតឲ្យនាំចូលតែតាមមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កំពង់ផែអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិ លើកលែងតែការនាំចូលតាមរបបអគារលក់ទំនិញរយចពន្ធ
២) ការនាំចូលតាមមាត់ច្រកព្រំដែនផ្សេងទៀត ត្រូវមានការអនុញ្ញាតជាមុនពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។