ជប៉ុន​ទិញ វ៉ាក់សាំង​កូ​វីដ​១៩​ពី​អាមេរិក ចែកជូន​ពលរដ្ឋ free

​ជប៉ុន​៖ រាជរដ្ឋាភិបាល​ជប៉ុន នៅ​ថ្ងៃ​អង្គា​រ៍ ទី​៨ កញ្ញា ២០២០​នេះ បានអនុម័ត​កញ្ចប់​ចំណាយ​ថវិការ​ជាង​៦៧១​ពាន់​លាន​យេន ឬ ជាង​៦​ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​បម្រុង​ទុក​ប្រើប្រាស់​ចាយ​លើ​ការ​មាន​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ នេះ​បើតាម​ការប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច​ជប៉ុន​។​

​រាជរដ្ឋាភិបាល​ថា ខ្លួន​សង្ឃឹមថា នឹងមាន​វ៉ាក់សាំង​គ្រប់គ្រាន់ សម្រាប់​ពលរដ្ឋ​គ្រប់រូប នៅត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០២១ ហើយ​ផ្តល់​ឲ្យ​ពលរដ្ឋ​មិន​គិតថ្លៃ​ទាំងអស់​។​

​ការអនុម័ត​កញ្ចប់​ថ​វិការ​៦.៣២​ពាន់​លាន​ដុល្លារ​អាមេរិក​ធ្វើឡើង ក្រោយពេល​ប៉ុន្មាន​ថ្ងៃ​ដែល​នាយករដ្ឋមន្ត្រី​ជប៉ុន​ស៊ីន​សូ អា​បេ បាន​ចុះ​ចេញពី​តំណែង ដោយសារ​តែមាន​បញ្ហា​សុខភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close