ដកហូត​ទំនិញ និង​ពពុះសណ្តែក មាន​ផ្ទុក​សារធាតុ​គីមី នៅក្នុង​ផ្សារ​អ្នក​លឿង​

​ខេត្តព្រៃវែង​៖ កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តព្រៃវែង ដោយមាន​ការសហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ដែនដី បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​ម្ហូបអាហារ នៅ​ផ្សារ​អ្នក​លឿង ស្ថិតនៅ ឃុំ​ព្រែក​ខ្សាយ​”​ខ​”​ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង​។​

​ក្នុង​សកម្មភាព​នោះ មន្ត្រី​ជំនាញ បាន​រកឃើញ និង​ដកហូត​ម្សៅ​ទឹកដោះគោ នូ​ទ្រី​លែ​ត (Nutrilatt)​សរុប​ចំនួន ២០​កំប៉ុង ឲ្យ​បញ្ឈប់​ដាក់តាំង​លក់​បណ្តោះអាសន្ន និង​រកឃើញ​ទំនិញ​ខូចគុណភាព​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ សរុប​ចំនួន ៧៨.៤១​គីឡូក្រាម និង​ពពុះសណ្តែក ១២​គំរូ មាន​ផ្ទុក​សារធាតុ​គីមី​ប៉ូ​រ៉ា​ក់​ផងដែរ​។​

​ករណីនេះ ជំនាញ ក៏បាន​ធ្វើ​កំណត់ហេតុ​ដកហូត និង​បានធ្វើ​ការណែនាំ​ដល់​ម្ចាស់​ម៉ា​ត​ឲ្យ​បញ្ឈប់​ការ​ដាក់តាំង​លក់ទំនិញ​ហួស​កាលបរិច្ឆេទ​កាល​ប្រើប្រាស់​បន្តទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close