រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការទុកដាក់សំរាម ក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការទុកដាក់សំរាម ក្នុងឱកាសថ្ងៃឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌចំនួន ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់១៨ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខ ដែលបុគ្គលិក កម្មករ របស់ក្រុមហ៊ុនស៉ីនទ្រីមួយចំនួន ត្រូវឈប់សម្រាកពីការងារ។

ដើម្បីថែរក្សាសោភ័ណភាព អនាម័យ បរិស្ថានរាជធានី រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ដែលមានទីតាំងក្នុងរាជធានីភ្នំពេញទាំងអស់ សូមមេត្តាយោគល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាម សំណល់រឹងមកដាក់នៅតាមដងផ្លូវសាធារណៈ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនេះ ដោយសូមរក្សាការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ នៅក្នុងទីតាំងរៀងៗខ្លួនជាបណ្ដោះអាសន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។