សមត្ថកិច្ចឃាត់ខ្លួន យុវជនដែលបង្ហោះវីដេអូនិយាយថា ប្រសាទអង្គរវត្តមិនមែនជារបស់កម្ពុជា

ខេត្តត្បូងឃ្មុំ៖ កាលពីរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នគរបាលខេត្តត្បូងឃ្មុំ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនឈ្មោះ ញ៉ែល ធារីណា ដែលបង្ហោះវីដេអូនិយាយថា ប្រសាទអង្គរវត្តមិនមែនជារបស់កម្ពុជា។
យុវជនរូបនេះ ត្រូវបានសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងសាកសួរដើម្បីចាត់ការតាមនិតិវិធី។
សូមបញ្ជាក់ថា យុវជនរូបនេះ បានថតវីដេអូបង្ហោះដោយនិយាយថា អង្គរវត្តមិនមែនជារបស់កម្ពុជាទេ។ ការនិយាយបែបនេះ បង្កអោយប្រជាពលរដ្ឋកម្ពុជា មានប្រតិកម្មទូទាំងប្រទេស និងបានសំណូមពរអោយសមត្ថកិច្ចចាត់ការយុវជនរូបនេះតាមច្បាប់ដោយមិនត្រូវលើកលែងឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។