អ្នកឆ្លងកូវីដ១៩ កើនឡើងជិត ២៨លាននាក់ ខណៈមានអ្នកស្លាប់ជាង ៩០ម៉ឺននាក់ នៅទូទាំងពិភពលោក

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ បានចម្លងទៅមនុស្សសរុបចំនួន ២៧លាន៧២ម៉ឺន៨ពាន់៦៤២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៩០ម៉ឺន ១ពាន់៦២៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន ១៩លាន៨២ម៉ឺន១៦២នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។

នេះជាបណ្តាប្រទេសដែលមានអ្នកឆ្លង និងស្លាប់ដោយសារកូវីដ១៩ ច្រើនជាងគេ៖
ទី១) សហរដ្ឋអាមេរិក មានអ្នកឆ្លងចំនួន ៦លាន៥១ម៉ឺន៤ពាន់២៣១នាក់ ក្នុងនោះស្លាប់ ១៩ម៉ឺន៤ពាន់៣២នាក់ និងជាសះស្បើយ ៣លាន៧៩ម៉ឺន៦ពាន់៧៦០នាក់។
ទី២) ប្រទេសឥណ្ឌា មានអ្នកឆ្លងចំនួន ៤លាន៣៦ម៉ឺន៧ពាន់៤៣៦នាក់ ក្នុងនោះស្លាប់ ៧ម៉ឺន៣ពាន់៩២៣នាក់ និងជាសះស្បើយ ៣លាន៣៩ម៉ឺន៦ពាន់២៧នាក់។
ទី៣) ប្រទេសប្រេស៊ីល មានអ្នកឆ្លងចំនួន ៤លាន១៦ម៉ឺន៥ពាន់១២៤នាក់ ក្នុងនោះស្លាប់ ១២ម៉ឺន៧ពាន់៥១៧នាក់ និងជាសះស្បើយ ៣លាន៣៩ម៉ឺន៧ពាន់២៣៤នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។