មូលហេតុ​អ្វី​អាជ្ញាធរ​ខណ្ឌ​៧​មករា​មិន​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល ?

​ភ្នំពេញ​៖ ទីតាំង​ល្បែងស៊ីសង​នៅក្នុង​ផ្សារ​ទំនើប​ស៊ី​ធី​ម៉​ល ស្ថិតនៅ​ផ្លូវ​២១៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ដែលជា​កន្លែង​មាន​ឧបករណ៍​លេង​ទំនើបៗ​ដូចជា​ហ្គេម​បាញ់​ត្រី និង ម៉ាស៊ីន​ស្លុត បន្ត​បើក​លែង​យ៉ាង រលូន​ដោយ​មិនមាន​ចំណាត់ការ​សោះ ទោះជា​មាន​សេចក្តីរាយការណ៍​ជូន​លោក​អភិបាល​និង​លោក​អធិការ​ជ្រាប​ជា​ព័ត៌មាន​ក៏ដោយ​។​

​ល្បែងស៊ីសង​ដែលមាន​សុទ្ធតែ​ស្លុត​ម៉ាស៊ីន​ជាច្រើន​គ្រឿង និង​ទូ​ហ្គេម​បាញ់​ត្រី​ប្រៀបដូចជា​កាស៊ីណូ​ដ៏​ធំ​មួយកន្លែង ប្រមូលផ្តុំ​លេង​កំសាន្ត​មិន​ខ្លាច​ការឆ្លង​ជំងឺ​ដែល​ក្រសួងសុខាភិបាល​បាន​កំពុង​ផ្សព្វផ្សាយ​អំពី​វិធានការ​បង្ក​ការ​និង​ទប់ស្កាត់​ការពារ ការរីក​រាលដាល​នៃ​ជំងឺឆ្លង​នេះ ។​

​សូមបញ្ជាក់​ផងដែរ កាលពី​កន្លងទៅ​ទីតាំង​ខាងលើ ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​៧​មករា ចុះបង្ក្រាប​ម្ដង​រួចមកហើយ ប៉ុន្តែ​មិនទាន់បាន​ប៉ុន្មាន​ផង ស្រាប់តែ​ពេលនេះ​បើក​ដំណើរការ​ឡើងវិញ​យ៉ាង​រលូន​ជាធម្មតា មិនដឹងថា​ម្ចាស់​ទីតាំង មាន​ឥទ្ធិពល​យ៉ាងណា ទើប​សមត្ថកិច្ច មិន​ហ៊ាន​បង្ក្រាប ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close