ឯកឧត្ដម ប៉ែន កុស​ល្យ ប្រគល់​រថយន្ត​សង្គ្រោះបន្ទាន់​១​គ្រឿង ប្រគល់ជូន​មន្ទីរពេទ្យបង្អែក ស្រុក​អន្លង់វែង​

​ឧត្ដរមានជ័យ​៖ ឯកឧត្តម ប៉ែន កុស​ល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ នា​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០ បានប្រគល់​រថយន្ត​សង្គ្រោះបន្ទាន់ ១​គ្រឿង ដល់​មន្ទីរពេទ្យបង្អែក ស្រុក​អន្លង់វែង ដែលជា​អំណោយ​របស់​ក្រសួងសុខាភិបាល ដើម្បី​បម្រើ​ដល់​វិស័យ​សុខាភិបាល​ក្នុង​ខេត្តឧត្ដរមានជ័យ ឱ្យ​កាន់តែ​ល្អប្រសើ​ឡើង​។​

​ឯកឧត្តម ប៉ែន កុស​ល្យ បាន​មានប្រសាសន៍​លើកឡើងថា​៖ រថយន្ត​សង្គ្រោះបន្ទាន់​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​ជួយ​ប្រជាពលរដ្ឋ ដែលមាន​ជំងឺ និង​រងគ្រោះថ្នាក់​ផ្សេងៗ ដោយ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​បាន​ទាន់ពេលវេលា និង​ក្នុង​គ្រា​មាន​អាសន្ន​ផងដែរ​។

​ឯកឧត្ដម បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​សុខាភិបាល​ទាំងអស់ ដែល​កំពុង​បម្រើការ​នៅតាម​មន្ទីរពេទ្យបង្អែក និង​តាម​មណ្ឌល​សុខភាព ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​លើ​ក​កម្ពស់ ការពិនិត្យ និង​ព្យា​ល​បាល​ជំងឺ​ជូន​ដល់​ប្រជាពលរដ្ឋ​ប្រកបដោយ ក្រមសីលធម៌​វិជ្ជាជីវៈ ហើយ​រថយន្ត​ដែល​ទើប​ទទួលបាន​ថ្មី​នេះ ត្រូវ​ជួយ​ថែរក្សា ឱ្យ​បានល្អ​ដើម្បី​ធានា​ដល់​ការប្រើប្រាស់​បានយូរ​អង្វែង សម្រាប់​បម្រើសេវា​ដឹកជញ្ជូន​អ្នកជំងឺ​ពី​មូលដ្ឋាន​មកកាន់​មន្ទីរពេទ្យ ធ្វើ​ការជួយ​សង្គ្រោះបាន​ទាន់ពេលវេលា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close