ឯកឧត្តម វេ​ង សាខុន អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៧ នៅ​វត្ត​មង្គល​សិរី​កៀន​ឃ្លាំង ខណ្ឌ​ជ្រោយចង្វារ​

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ ២០២០ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោកជំទាវ ម៉ក់ ស៊ីថា និង​បុត្រា​-​បុត្រី ព្រមទាំង​ឯកឧត្តម លោកជំទាវ ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល ឯកឧត្តម​ទីប្រឹក្សា​ក្រសួង ឯកឧត្តម​អគ្គលេខាធិការ អគ្គលេខាធិការរង លោក​ប្រធាន អនុប្រធាននាយកដ្ឋាន និង​មន្ត្រីរាជការ​ក្រោម​ឱវាទ បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៧ នៅ​វត្ត​មង្គល​សិរី​កៀន​ឃ្លាំង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​នាឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី និង​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ បាន​ប្រណិប័តន៍​តាម​ប្រពៃណី​ទំនៀមទម្លាប់ ប្រារព្វ​ពិធី​បង្សុកូល​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​ដូនតា សាច់សាលោហិត ញាតិ​ទាំង ៧​សន្តាន ឧបការី​ជន​ដែល​បាន​ចែក​ឋាន និង​បុព្វបុរស​ស្នេហា​ជាតិ​ដែល​បាន​លះបង់​ជីវិត​ដើម្បី​ជាតិ មាន​តុ​ភូមិ និង​ប្រជាជន សូម​ឲ្យ​បាន​ទៅ​សោយសុខ​ក្នុងឋាន​បរមសុខ និង​សុគតិភព​តរៀង​ទៅ​។

​លោក​បាន​បួងសួង​ទេវតា​សុំ​សេចក្តីសុខ សេចក្តីចម្រើន ជូន​សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី និង​ជនរួមជាតិ​ទាំង​នៅ​ទីជិត​ទី​ឆ្ងាយ​ឲ្យ​ជួបតែ​ពុទ្ធពរ​ទាំង ៤​ប្រការ​កុំបី​ឃ្លាងឃ្លាត​ឡើយ និង​ជាពិសេស​អនុវត្ត ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល​អំពី​វិធានការ​ការពារ​ជំងឺឆ្លង​កូ​វីដ​-១៩​។ ចំពោះ​ពិធី​កាន់បិណ្ឌ​ថ្ងៃនេះ ឯកឧត្តម​រដ្ឋមន្ត្រី​សូម​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង មន្ត្រីរាជការ​ក្រោម​ឱវាទ​គ្រប់​ជាន់ថ្នាក់ និង​ពុទ្ធបរិស័ទ​ទាំងអស់​ទទួលយក​ពរ​សព្វ​សាធុការ​ផល្លា​និ​សង្ឃ​ផល​បុណ្យ​រៀងៗ​ខ្លួន​។ ​បច្ច័យ ទេយ្យវត្ថុ និង​ទេយ្យទាន​ជាច្រើន​បាន​នាំយកមក​ប្រគេន​ព្រះចៅអធិការ ព្រមទាំង​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​មង្គល​សិរី​កៀន​ឃ្លាំង​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close