រថយន្ត​ដឹក​ស៊ីម៉ង់ត៍ ដាច់​ហ្វ្រាំង​ជ្រុល​បុក​រះ​រថយន្ត និង​ម៉ូតូ​ច្រើន​គ្រឿង រួច​បន្ត​បុក​ចូល​ហាង​កាហ្វេ ស្លាប់​ស្ត្រី​ចំណាស់​ម្នាក់

​ខេត្តកំពត​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្កឡើង​ដោយ​រថយន្ត​ធំ​ដឹក​ស៊ីម៉ង់ត៍​១​គ្រឿង ដាច់​ហ្វ្រាំង បាន​បុក​រះ​រថយន្ត ម៉ូតូ​ច្រើន​គ្រឿង និង​ជ្រុល​បុក​ចូល​ហាង​លក់​កាហ្វេ​ក្បែរ​នោះ បណ្តាល​ឲ្យ​ស្ត្រី​ចំណាស់​ម្នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នា​ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ផ្សារ​ត្រាំសសរ ឃុំ​សំរោង​លើ ឃុំ​បន្ទាយមាស ខេត្តកំពត​។

​បើតាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មាន​ខូចខាត​រថយន្ត​ចំនួន ៤​គ្រឿង និង​ម៉ូតូ​ចំនួន ៣​គ្រឿង ព្រមទាំង​ខូចខាត​ទ្រព្យសម្បត្តិ​ពលរដ្ឋ​មួយចំនួនទៀត​។​ ទោះជា​យ៉ាងនេះ​ក្តី ករណី​នេះដែរ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​នៅ​កន្លែងកើតហេតុ ដើម្បី​ដោះស្រាយ​បន្ត​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close