បោះឆ្នោត​អាមេរិក​៖ លោក​ត្រាំ​ប្រើ​សំដី​វាយប្រហារ​យ៉ាង​ចាស់ដៃ​ទៅលើ​គូប្រជែង​

ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក នៅសល់​រយៈពេល​មិន​ដល់​ពីរ​ខែ​ទៀតឡើយ ហើយ​ពេលនេះ​បេក្ខភាព​ទាំងពីរ​បាន​បើក​ការវាយប្រហារ​យ៉ាង​ចាស់ដៃ ដាក់គ្នា​ទៅវិញទៅមក​ដើម្បី​យក​ប្រៀប និង​ទទួលបាន​ការគាំទ្រ​ពី​មហាជន​។​

​មានប្រសាសន៍​ទៅកាន់​ក្រុម​អ្នកគាំទ្រ​នៅ​រដ្ឋ Carolina ភាគ​ខាងជើង លោក​ត្រាំ​បាន​បញ្ជាក់ថា បេក្ខភាព​អនុ​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ​គឺ​លោកស្រី Kamala Harris ថា​ជា​«​ការប្រមាថ​ដល់​ទឹកដី​អាមេរិក​»​ប្រសិនបើ​លោកស្រី​ជាប់ឆ្នោត​នោះ​។​
​នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​កាលពី​ថ្ងៃទី​៨​ខែកញ្ញា លោក​ត្រាំ​បាន​ប្រើ​ពេលវេលា​ជាច្រើន​ដើម្បី​វាយប្រហារ​ទៅលើ​គូប្រជែង​របស់លោក គឺ​បក្ខ​ភាព​ប្រធានាធិបតី ចូ​បៃ​ឌិន និង​បេក្ខភាព​អនុ​ប្រធានាធិបតី លោកស្រី Kamala Harris ។​

​លោក​ត្រាំ​បាន​បញ្ជាក់ថា «​មិនមាន​អ្នកណា​ចូលចិត្ត​លោកស្រី​នោះឡើយ ដូច្នេះ​លោកស្រី Kamala Harris មិនអាច​ក្លាយជា​អនុ​ប្រធានាធិបតី​នោះឡើយ គឺជា​ភាពអាម៉ាស ប្រមាថ​ដល់​ទឹកដី​អាមេរិក​»​។ ការលើកឡើង​របស់ លោក​ត្រាំ គឺជា​ការ​សងសឹក​ក្រោយ​លោកស្រី Kamala Harris រិះគន់​យ៉ាងខ្លាំង​ពី​វ៉ាក់សាំង​កូ​វីដ​១៩​ដែល​លោក​ត្រាំ​គ្រោង​អនុម័ត ដើម្បី​ទាក់ទាញ់​កា​រគាម​ទ្រ ពី​ពលរដ្ឋ​។​
​កន្លងមក លោកស្រី Kamala Harris បង្ហាញ​ការសង្ស័យ ទៅលើ​វ៉ាក់សាំង ដែល​លោក​ត្រាំ បានលើកឡើង​។

លោកស្រី​បាន​បន្តទៀតថា គួ​ណាស​តែមាន​វ៉ាក់សាំង គួ​ឲ្យ​ទុកចិត្ត​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​១៩​។​
​ជាមួយគ្នានេះដែរ លោកស្រី​Kamala Harris ក៏បាន​ថ្កោលទោស​ដល់​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ ដែល​បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម Twitter អំពាវនាវ​ដល់​ពលរ​ដ្ឋ​ឲ្យ​ទៅ​បោះឆ្នោត​ជា​លើក​ទី​ពីរ ដែលជា​រឿង​មិន​ធ្លាប់​កើតមាន​នៅលើ​ទឹកដី​អាមេរិក​នោះឡើយ​៕

 
​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close