ជិះម៉ូតូទៅដាក់មង ត្រូវរន្ទះបាញ់ស្លាប់ម្នាក់ នៅស្រុកសន្ទុក

ខេត្តកំពង់ធំ៖ បុរសចំណាស់ម្នាក់ ខណៈជិះម៉ូតូទៅដាក់មង ពេលមេឃភ្លៀងរលឹម ក៏ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗ កាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅត្រង់ចំណុចព្រៃអ្នកតា ភូមិឈូករំដូល ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ជនរងគ្រោះឈ្មោះ ពុត សូ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិជាំថ្នាញ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។ មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូទៅដាក់មង នៅពេលមេឃកំពុងតែភ្លៀងរលឹម ហើយក៏ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានធ្វើកំណត់ហេតុ និងប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។