អង់គ្លេស ប្រកាសវិធានការថ្មី ដើម្បីទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩

អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានប្រកាសអំពីវិធានការណ៍មួយ ដើម្បីទប់ស្កាត់ករណីឆ្លងថ្មីៗនៃជម្ងឺ COVID-19 បន្ទាប់ពីមានការផ្ទុះឡើងនូវករណីឆ្លងវីរុសដ៏កាចសាហាវមួយនេះជាច្រើននៅទូទាំងប្រទេស នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងការប៉ុនប៉ងដើម្បីបញ្ឈប់ការរីករាលដាលនៃការឆ្លងមេរោគ លោក បូរីស ចនសុន បានបញ្ជាក់ថា ក្រុមមនុស្សលើសពី៦នាក់នឹងត្រូវហាមឃាត់មិនឱ្យជួបជុំគ្នាទាំងនៅខាងក្នុង និងខាងក្រៅផ្ទះ បើទោះបីជាមានករណីលើកលែង ចំពោះអ្វីដែលគាត់បានពិពណ៌នាថា ជា “ច្បាប់ទាំង៦” ក៏ដោយ។
វិធានការថ្មីនេះ ធ្វើឡើងចំពេលដែលអង់គ្លេសបានរាយការណ៍ពីករណីឆ្លងថ្មីៗចំនួន២ពាន់៦៥៩នាក់នៅថ្ងៃពុធម្សិលមិញ ខណៈតួលេខនេះកើនឡើងខ្ពស់ជាងសប្តាហ៍ថ្មីៗនេះ និងកំពុងបង្កជាការព្រួយបារម្ភថា រលកទី២នៃការចម្លង និងស្លាប់ដោយសារវីរុសដ៏កាចសាហាវមួយនេះ អាចនឹងកើនឡើងដូចគ្នាផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។