សមត្ថកិច្ច ចុះបង្ក្រាបរោងចក្រផលិតបារីក្លែងក្លាយ នៅខេត្តព្រះសីហនុ

ខេត្ដព្រះសីហនុ៖ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបញ្ជាដោយឯកឧត្ដមឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះបង្ក្រាបបទល្មើស រោងចក្រផលិតបារី ESSE(ក្លែងក្លាយ) នៅភូមិអូឧញ៉ាហេង ឃុំព្រៃបន់ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ អាជ្ញាធរមូលដ្ឋាននិងមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញារង ហួត វិចិត្រ អមសាលាដំបូងខេត្ដព្រះសីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។