​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត រំលឹក​ខួប​អនុស្សាវរីយ៍​គម្រប់​ខួប​៣០​ឆ្នាំ ថ្ងៃ​បង្កើត​កងវរសេនាតូច​លេខ​២៤៦ និង​ខួប​អនុស្សាវរីយ៍​គម្រប់​១១​ឆ្នាំ ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស

ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ហ៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​គម្រប់​ខួប ៣០​ឆ្នាំ នៃ​ថ្ងៃ​ប្រកាស​បង្កើត​កងវរសេនាតូច​លេខ ២៤៦ (២៤ មិថុនា ១៩៩០ -២៤ មិថុនា ២០២​នប​០) និង​ខួប​អនុស្សាវរីយ៍​គម្រប់​១១​ឆ្នាំ ថ្ងៃ​ប្រកាស​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស (០៤ កញ្ញា ២០០៩ -០៤ កញ្ញា ២០២០)​។​

​ពិធី​នេះ បានធ្វើ​ឡើង ទៅ​បញ្ជាការដ្ឋាន​អង្គរក្ស នៅ​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល ដោយមាន​ការចូលរួម​បណ្តា​អង្គទូត សេនានុព័ន្ធ អនុព័ន្ធយោធា នៃ​ប្រទេស​ជា​មិត្ត ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​ក្រសួង​ការពា​ជាតិ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន និង​ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ចូលរួម​យ៉ាង​សន្ធឹកសន្ធាប់ ដោយមាន​ការតាំង​បង្ហាញ​យោធបរិក្ខា​ផ្សេងៗ​ផងដែរ​។​

​នៅក្នុង​ឱកាស​ប្រារព្ធ​ខួប​បង្កើត​កងវរសេនាតូច​លេខ ២៤៦ (២៤ មិថុនា ១៩៩០ -២៤ មិថុនា ២០២០) និង​ខួប​អនុស្សាវរីយ៍​គម្រប់​១១​ឆ្នាំ ថ្ងៃ​ប្រកាស​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស (០៤ កញ្ញា ២០០៩ -០៤ កញ្ញា ២០២០) សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន​ផ្ញើ​សារ​ជូនពរ​ផងដែរ​។​

​បញ្ជាការដ្ឋាន​អង្គរក្ស ត្រូវបាន​បង្កើតឡើង​ដាក់​ឲ្យ​ចំណុះ​អគ្គបញ្ជាការដ្ឋាន នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​ដឹកនាំ​ដោយ នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៉ី​ង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ​។ បញ្ជាការដ្ឋាន​អង្គរក្ស ស្ថិតក្រោម​ការដឹកនាំ បញ្ជា​ផ្ទាល់ របស់​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្រសួងការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន ជា​អ្នកធានា ផ្គត់ផ្គង់​ភស្តុភារ ហិរញ្ញវត្ថុ គ្រឿង​បំពាក់កម្លាំង និង​ហ្វឹកហ្វឺន​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close