ប្រជាជន​ថៃ​ជាង ១០​ម៉ឺន​នាក់ ត្រៀម​ធ្វើបាតុកម្ម​ជាថ្មី ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចុះចេញ​ពី​តំណែង​

​ថៃ​៖ ក្រុម​សកម្មជន​ប្រឆាំង​រាជរដ្ឋាភិបាល​ថៃ កាលពី​ថ្ងៃ​ពុធ ទី​៩ កញ្ញា ២០២០ បានប្រកាស​ពី​គម្រោង​រៀបចំ​បាតុកម្ម​ក្នុង​ពេលយប់ និង​ប្រមូលផ្តុំ​មនុស្ស​ឲ្យ​បាន​១​សែន​នាក់ ដើរ​ព្យុហយាត្រា​ទៅកាន់​វិមាន​រដ្ឋាភិបាល នា​សប្តាហ៍​ក្រោយ ដើម្បី​បន្ថែម​សំពាធ​លើ​រដ្ឋាភិបាល​គាំទ្រ​ពីក្រោយ​ដោយ​យោធា ចុះ​ចេញពី​តំណែង​។​

​មេដឹកនាំ​បាតុកម្ម Panusaya Sithijirawattankul បាន​និយាយថា «​ពួកយើង​នឹងធ្វើ​នៅពេល​យប់ នៅ​បរិវេណ​សកលវិទ្យា​ល័យ នៅ​ថ្ងៃទី​១៩ កញ្ញា ហើយ​ដើរ​ជា​ក្បួន នា​ថ្ងៃ​បន្ទាប់​»​។​

​សូម​រម្លឹកថា ដោយ​មិន​ខ្វល់​ពី​បំរាម​ជួបជុំ​ទប់ស្កាត់​កូ​វីដ​១៩ ការធ្វើ​បាតុកម្ម​ផ្តើមចេញពី​ក្រុមយុវជន​ប្រឆាំង​រដ្ឋាភិបាល​បានចាប់ផ្តើម​ឡើង តាំងពី​ខែកក្កដា បន្ត​អូសបន្លាយ ដោយ​ពួកគេ​សម្តែង​នូវ​ការមិន​ពេញចិត្ត​ចំពោះ​រដ្ឋាភិបាល​របស់លោក​ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី ដែល​ធ្លាប់​ដឹកនាំ​រដ្ឋប្រហារ​យោធា ទម្លាក់​រាជរដ្ឋាភិបាល​ស្របច្បាប់ កាលពី​ឆ្នាំ​២០១៤​។ ពួកគេ​ចោទថា ថៃ​មិនទាន់មាន​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​នៅឡើយ​ទេ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close