ជនបរទេសម្នាក់ ត្រូវប្រទះឃើញដេកស្លាប់ ក្នុងបន្ទប់មួយ នៅក្រុងសៀមរាប

ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំនុចភូមិគ្រឹះមួយ ក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប មានប្រជាពលរដ្ឋ បានប្រទះឃើញជនបរទេសម្នាក់ បានដេកស្លាប់។

ជនរងគ្រោះឈ្មោះ LAMBERT WILLIAM JACK ភេទប្រុស កើតថ្ងៃទី៣០-០៦-១៩៤៤ ជនជាតិអាមេរិក ជាភ្ញៀវទេសចរណ៍ ស្នាក់នៅទីតាំងកើតហេតុខាងលើ។ សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារជំងឺមហារីកសួត ដំណាក់កាលចុងក្រោយ ។
បច្ចុប្បន្ន សាកសពត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។