ឃាត់ខ្លួន ៧នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ ជនសង្ស័យមួយក្រុម ត្រូវបានកម្លាំងនគរបាលជំនាញ ឃាត់ខ្លួនពាក់ប័ន្ធករណីគ្រឿងញៀន កាលពីល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើ បានឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ និងដកហូតថ្នាំញៀនប្រភេទម្សៅ ក្រាមពណ៌ស ចំនួន០៤កញ្ចប់ និងទូរស័ព្ទដៃចំនួន ០៤គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ ចងក្រងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។