បង្ក្រាប​បទល្មើស​គ្រឿងញៀន​២​ករណី ឃាត់ខ្លួន​ជនសង្ស័យ​១៤​នាក់ នៅ​ខេត្តកំពង់ចាម​

​ខេត្តកំពង់ចាម​៖ កម្លាំង​នគរបាល​ខេត្តកំពង់ចាម បាន​បើក​ប្រតិបត្តិ​ការចុះ​ប​ង្រា្ក​ប​ករណី​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន ២​ករណី ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១៤​នាក់ កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០​។​

​ជំនាញ បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ខាងលើ បាន​ដកហូត​វត្ថុតាង រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ១៥​កញ្ចប់ (​ធំ​១​កញ្ចប់​) ទូរ​សព្ទ​ដៃ​ចំនួន ១៤​គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុតាង កម្លាំង​ជំនាញ​បាន​នាំយក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ធ្វើការ​សាកសួរ​ឈានទៅ​កសាង​សំណុំរឿង​អនុវត្តតាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close