កូវីដ១៩! ចំនួនអ្នកស្លាប់កើនជាង ៩១ម៉ឺននាក់ នៅទូទាំងពិភពលោក

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ បានចម្លងទៅមនុស្សសរុបចំនួន ២៨លាន៣១ម៉ឺន៤ពាន់៧២៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន ៩១ម៉ឺន៣ពាន់១២៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន ២០លាន៣២ម៉ឺន៦ពាន់២២៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

ខាងក្រោមនេះ ជាបណ្តាប្រទេសដែលឆ្លង និងស្លាប់ ដោយសារកូវីដ១៩ ច្រើនជាងគេ៖
ទី១) សហរដ្ឋអាមេរិក មានអ្នកឆ្លងចំនួន ៦លាន៥៨ម៉ឺន៦ពាន់៨៩០នាក់ ក្នុងនោះស្លាប់ ១៩ម៉ឺន៦ពាន់១៨៣នាក់ និងជាសះស្បើយ ៣លាន៨៧ម៉ឺន៦ពាន់១៦៨នាក់។
ទី២) ប្រទេសឥណ្ឌា មានអ្នកឆ្លងចំនួន ៤លាន៥៥ម៉ឺន៩ពាន់៧២៥នាក់ ក្នុងនោះស្លាប់ ៧ម៉ឺន៦ពាន់៣០៤នាក់ និងជាសះស្បើយ ៣លាន៥៣ម៉ឺន៩ពាន់៩៨៣នាក់។
ទី៣) ប្រទេសប្រេស៊ីល មានអ្នកឆ្លងចំនួន ៤លាន២៣ម៉ឺន៩ពាន់៧៦៣នាក់ ក្នុងនោះស្លាប់ ១២ម៉ឺន៩ពាន់៥៧៥នាក់ និងជាសះស្បើយ ៣លាន៤៩ម៉ឺន៧ពាន់៣៣៧នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។