ដោយសារ​គ្រឿងញៀន​ជាង​កន្លះ​គីឡូក្រាម​! ស្ត្រី​វ័យក្មេង​ម្នាក់ ត្រូវ​ជាប់គុក​២០​ឆ្នាំ​

​ភ្នំពេញ​៖ តុលាការ កាល​ពៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០ បានសម្រេច​ផ្តន្ទាទោស​ស្ត្រី​វ័យក្មេង​ម្នាក់ ជាប់ពន្ធនាគារ​រយៈពេល ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៤០​លាន​រៀល ពីបទ​រក្សាទុក ដឹកជញ្ជូន និង ជួញដូរ​គ្រឿងញៀន​ជាង​កន្លះ​គីឡូក្រាម​។​

​សូមបញ្ជាក់ថា ស្ត្រី​វ័យក្មេង​រូ​នេះ ឈ្មោះ យ​ន ស្រី​នាង អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវបាន​សមត្ថកិច្ច ចាប់ខ្លួនបាន​កាលពី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២០ និង​ដកហូត​គ្រឿងញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE)​ចំនួន ៥៩៨.៨១ (​ស្មើ​ជាង​កន្លះ​គីឡូក្រាម​) នៅ​ចំណុច​បេនឡាន​ផ្សារ​ដើម​គរ សង្កាត់​ផ្សារ​ដើម​គរ រាជធានី​ភ្នំពេញ​។​

​ករ​ណិ​នេះ សមត្ថកិច្ច បាន​អះអាងថា តាម​ចម្លើយ​របស់​ជនជាប់ចោទ ដើម្បី​ដោះ​បន្ទុក​ឱ្យ​ខ្លួន​បាន​ធូរស្រាល​តែប៉ុណ្ណោះ ការពិត​គ្រឿងញៀន​នោះ​គឺ សង្សារ​របស់​នាង តម្រូវ​យកទៅ​ប្រគល់ឱ្យ​ម៉ូយ ហើយ​ត្រូវ​ក៏​កម្លាំង​សមត្ថកិច្ច​ឃ្លាំមើល និង​ស្ទាក់​ចាប់ខ្លួនបាន​តែម្តង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close