ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ នៅ​ក្រុង​ខេមរភូមិន្ទ​

​ខេត្តកោះកុង​៖ សមត្ថកិច្ច​ក្រុង​ខេមរភូមិន្ទ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​១​គ្រឿង កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០ ត្រង់ចំណុច​ការដ្ឋាន​សំណង់ ទល់មុខ​ភោជនីយដ្ឋាន​Cheer ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ស្មាច់មានជ័យ​។​

​សមត្ថកិច្ច​ជំនាញ បានអោយដឹងថា ជនសង្ស័យ​ទាំង​២​នាក់​នេះ ទី​១.​ឈ្មោះ ឌី វណ្ណឌី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ទីលំនៅ​ភូមិ​២ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ (​អ្នកធ្វើ​សកម្មភាព​) និង​ទី​២.​ឈ្មោះ សុរិយ វា​តា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទីលំនៅ​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ (​រួមគំនិត​)​។​

​ករណីនេះ សមត្ថកិច្ច ក៏បាន​ដកហូត​ម៉ូតូ​ចំនួន ២​គ្រឿង គឺ​ម៉ាក Eciter ពណ៌​ខ្មៅ ( ម៉ូតូ​ជនរងគ្រោះ ) និង​១​គ្រឿង​ទៀត ម៉ាក​Sirius ពណ៌​ក្រហម លាយ​ខ្មៅ ( ម៉ូតូ​ធ្វើ​សកម្មភាព )៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close