អភិបាលក្រុងព្រះសីហនុ ប្រគល់ប័ណ្ណក្រីក្រចំនួន ៥២៨ប័ណ្ណជូនគ្រួសារក្រីក្រ៤សង្កាត់ទូទាំងក្រុងព្រះសីហនុ

ព្រះសីហនុ៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ រួមទាំងអភិបាលរងក្រុង តំណាងមន្ត្រីមន្ទីរសង្គមកិច្ចនិងយុវនីតិសម្បទាខេត្ត លោក លោក ស្រីប្រធានមន្ទីរអង្គភាពជុំវិញព្រមទាំងថ្នាក់ ដឹកនាំក្រុងលោកចៅសង្កាត់ទាំង៤ បានអញ្ជើញសំណេះសំណាល និងចែកបណ្ណសមធម៌ជួនប្រជាពលរដ្ឋក្រីក្រទាំង៤សង្កាត់។

ក្នុងឱកាសអញ្ជើញផ្តល់ប័ណ្ណក្រីក្រជូនប្រជាពរដ្ឋ ក្នុងលើកនេះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានមានប្រសាសន៍ថា គោលនយោបាយគាំពារសង្គម និងវិធានការជំនួយសង្គមរបស់រាជរដ្ឋាភិ បាលសម្រាប់ប្រជាពលរដ្ឋក្រីក្រដែលមានបណ្ណក្រីក្រ ក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេសត្រូវតែអនុវត្តតាមបច្ចេកទេសដែលផ្តល់ជូនដោយក្រសួងផែនការ ត្រូវកំណត់អត្តសញ្ញាកម្មគ្រួសារក្រីក្រតាមការស្នើសុំ និងធ្វើបច្ចុប្បន្នភាពប័ណ្ណសមធម៌ចាស់ ក្នុងឧបត្ថម្ភសាច់ប្រាក់អោយចំគោលដៅសំដៅជួយសម្រួលការលំបាក និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានក្នុងអំឡុងពេលជួបវិបត្តិជំងឺកូវីដ១៩។

ជាមួយគ្នានេះ លោកអភិបាលក្រុង បានក្រើនរំលឹកដល់បងប្អូនទាំងអស់ត្រូវខិតខំប្របករបររកប្រាក់ចំណូលបន្ថែមដូចជាការចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំនិងការងារផ្សេងៗទៀតដើម្បីទំនុកបំរុងជីវភាពគ្រួសារអោយបានល្អប្រសើរឡើង និងកុំភ្លេចការពារខ្លួឯង កុំអោយឆ្លងជំងឺផ្សេងៗ ពិសេសជំងឺកូវីត១៩ តាមរយៈការអនុវត្តអោយបានជាប់ជាប្រចាំនូវវិធានការរក្សាអនាម័យ តាមការណែ នាំរបស់ក្រសួងសុខាភិបាល ដូចអ្វីដែលក្រុមការងារគ្រប់ថ្នាក់ តែងតែចុះអប់រំផ្សព្វផ្សាយជាប្រចាំ។ ក្រៅពីនេះសូមអោយបងប្អូន ចូលរួមក្នុចលនាភូមិ ឃុំមានសុវត្ថិភាព ដើម្បីរួមដៃគ្នាជាមួយអាជ្ញាធរ រក្សាភាពសុខក្សេមក្សាន្តនៅក្នុងមូលដ្ឋានរបស់យើងត្រូវជៀសអោយឆ្ងាយពីល្បែង ស៊ីសង អំពើអបាយមុខនិងអំពើល្មើសច្បាប់ផ្សេងៗ។
ក្នុងឱកាសនោះផងដែរ លោកអភិបាលក្រុង បានឧបត្ថម្ភសមាជិកក្រុមនិងប្រជាការពារផងដែរ។ បន្ទាប់ពីសំណេះសំណាល និងចែកប័ណ្ណក្រីក្រជូនប្រជា ពលរដ្ឋរួច លោកអភិបាលក្រុងព្រះសីហនុ បានអញ្ជើញចែកបណ្ណសមធម័ជូនប្រជាពលរដ្ធដោយក្តីសោមនស្សរីករាយក្រៃលែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។