លោកយាយអាយុ៧៣ឆ្នាំម្នាក់ វង្វេងបាត់ពីផ្ទះ១ខែ ប្រទះឃើញសល់តែគ្រោងឆ្អឹង

ខេត្តកោះកុង៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ មានប្រជាពលរដ្ឋ បានប្រទះឃើញសាកសពលោកយាយម្នាក់ ដែលនៅសល់តែគ្រោងឆ្អឹង នៅចំនុចក្រោមដើមកាស្យា ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
សមត្ថកិច្ច បានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ឈិត ស៊ីម ភេទស្រី អាយុ៧៣ឆ្នាំ (វង្វេងបាត់ការចងចាំ) ដែលបានបាត់ខ្លួនកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ រួចបានប្រគល់សព ជូនសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។