រង​សំពាធខ្លាំង​ពី​លោក​ត្រាំ​! TikTok គ្រោង​បោះទុន​រាប់ពាន់​លាន​ដុល្លារ​នៅ​សិង្ហ​បុរី​

​សារព័ត៌មាន Bloomberg បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​១១ កញ្ញា​នេះ​ថា ក្រុមហ៊ុន​ចិន TikTok ដែលជា​បណ្តាញ​សង្គម​យក្ស​ដ៏​ល្បីល្បាញ​កំពុងតែ​រៀបចំ​គម្រោង​វិនិយោគ​ជា​ទឹក​ប្រាប់​រាប់ពាន់​លាន​ដុល្លារ នៅក្នុង​ប្រទេស​សិង្ហ​បុរី ដើម្បី​ធ្វើ​ឲ្យ​សិង្ហ​បុរី​ក្លាយជា ទឹកដី​ស្នូល​មួយ​ឲ្យ​ក្រុមហ៊ុន​នេះ ពង្រីក​ឥទ្ធិពល​របស់ខ្លួន​បន្ថែ​ម​ទៀត​នៅ​ទ្វីបអាស៊ី និង​ពិភពលោក​ទាំងមូល​។

TikTok ត្រូវបាន​គេ​មើលឃើញថា កំពុង​រកមើល​ទីក្រុង និង​ប្រទេស​មួយចំនួន​ដែល​សក្តិសម ឲ្យ​ខ្លួន​ធ្វើការ​បោះទុន​វិនិយោគ និង​បង្កើត​ធនាគារ​ឌីជីថល ដែលមាន​កញ្ចប់​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល ០៣​ឆ្នាំ​ទៅមុខទៀត​។ ប៉ុន្តែ​ប្រភព​ដ៏​គួរ​ឲ្យ​ទុកចិត្ត​ដែល​បាន​បញ្ជាប់​ប្រាប់​សារព័ត៌មាន Bloomberg សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ទេ​។​

​ស្ថិតនៅក្រោម​សម្ពាធ​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ក្រុមហ៊ុនមេ​របស់ TikTok ទំនងជា​មិនអាច​លក់ TikTok ទាំងស្រុង​បានឡើយ ប៉ុន្តែ​កិច្ចចរចា​កំពុង​ប្រព្រឹត្តទៅ​នៅឡើយ រវាង​ក្រុមហ៊ុន​នេះ និង​រដ្ឋបាល​ដឹកនាំ​របស់លោក ត្រាំ​។ តែ​លោក​ត្រាំ ទើប​អះអាងថា មិនមាន​ការពន្យារពេល​សម្រាប់ TikTok នោះទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close