មីយ៉ាន់ម៉ា រិតបន្តឹងច្បាប់ទប់ស្កាត់ការឆ្លងកូវីដ១៩

តាមតួលេខរបស់ក្រសួងសុខាភិបាលមីយ៉ានម៉ាបានឲ្យដឹងថា គិតដល់ថ្ងៃទី២០ខែកញ្ញា មានករណីឆ្លងកូវីដ១៩ កើនឡើងដល់ទៅ ៥២៦៣នាក់ និងស្លាប់ ៨១នាក់។
ដោយមានករណីឆ្លងកើនឡើង មីយ៉ានម៉ាបានអនុវត្តច្បាប់បម្រាមគោចរទប់ស្កាត់ការឆ្លង ហើយអ្នកបំពាននឹងរងការផាកពិន័យនិងចាប់ខ្លួនពីកម្លាំងប៉ូលិស។តាមតួលេខពីកម្លាំងប៉ូលិសមីយ៉ានម៉ាបានប្រកាសនៅថ្ងៃទី ២០ខែកញ្ញាថា សរុបមានមនុស្ស៤៤៤នាក់ ត្រូវបានចាប់ខ្លួន ដោយសារតែបំពានច្បាប់ម្រាមគោចរទប់ស្កាត់ការឆ្លងកូវីដ១៩។
ការចាប់ខ្លួនធ្វើឡើងក្នុងរយៈពេលមួយសប្តាហ៍កន្លងមក ក្រោយច្បាប់បម្រាមគោចរ ទប់ស្កាត់កូវីដ១៩ឆ្លងរាលដាលចូលធាធរមាន។ មនុស្ស ៤៤៤ដែលចាប់ខ្លួនទៅតាមច្បាប់អាចនិងជាប់ទោស ហើយផាកពិន័យ។
ក្រៅពីនេះ កម្លាំងសន្តិសុខក៏បានចាប់ខ្លួនមនុស្ស២០៥នាក់ផ្សេងទៀតដែលមិនពាក់ម៉ាស់នៅទីសាធារណៈ បំពានច្បាប់ទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។ កន្លងមក គណៈកម្មការ ទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩នៅក្នុងប្រទេសមីយ៉ានម៉ា បានចេញច្បាប់ បម្រាមគោចរនៅពេលយប់ក្នុងតំបន់មួយចំនួន ដែលមានអ្នកឆ្លងច្រើន ក្នុងនោះមានតំបន់នៅទីក្រុងYangonផងដែរ ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។