ផ្លូវ២១ខ្សែ ក្នុងក្រុងព្រះសីហនុ នឹងត្រូវបើកអោយទូលាយ ក្នុងស្តង់ដាកំពុងសិក្សា

ខេត្តព្រះសីហនុ៖ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ គិតត្រឹមខែកញ្ញា រដ្ឋបាលក្រុង បានរៀបចំបើកទំហំផ្លូវមូលដ្ឋាន ក្នុងក្រុងចំនួន ២១ខ្សែរួចមកហើយ និងកំពុងបន្តពិនិត្យនិតិវិធីរៀបចំបើកទំហំផ្លូវមួយចំនួនទៀត ដែលនៅតូចចង្អៀត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរចេញ ចូល ឬការសង្គ្រោះរបស់អាជ្ញាធរ ពេលមានគ្រោះអគ្គិភ័យជាដើម។

លោកអភិបាលក្រុង បានពន្យល់ថា ការបើកទំហំផ្លូវនេះ ជួបផលវិបាកច្រើន ក្នុងនោះវិធានការដែលប្រើរួមមានអនុវត្តន៍តាមប្លង់គោល(ប្លង់ប្រពន្ធ័) និងករណីខ្លះធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ។ បើតាមលោកអភិបាលក្រុង បញ្ជាក់ថា បញ្ហាដែលពិបាកបំផុតនោះគឺ ពលរដ្ឋដែលនៅដើមផ្លូវ មានប្លង់កម្មសិទ្ធិត្រឹមត្រូវតាមច្បាប់ ហើយរដ្ឋបាលក្រុងស្នើសុំការចូលរួមបរិច្ចាគចំណែកដីខ្លះ ដើម្បីបើកផ្លូវឲ្យធំ ប៉ុន្តែមានបងប្អូនពលរដ្ឋខ្លះលោកយល់ព្រមបរិច្ចាគនិងបងប្អូនពលរដ្ឋខ្លះទៀតមិនព្រមជាដាច់ខាត ដែលធ្វើអោយដំណើរការបើកផ្លូវខ្លះមិនទាន់ធ្វើបាន។
ជុំវិញបញ្ហានេះ លោកអភិបាលក្រុងបានស្នើសុំឲ្យពលរដ្ឋដែលពាក់ពន្ធ័ចូលរួមសហការ តាមរយៈការអនុត្តន៍តាមប្លង់គោលឬការចូលរួមបរិច្ចាកទំហំដីដែលមានបណ្ណ័កម្មសិទ្ធិរួចហើយ ដើម្បីរដ្ឋបាលក្រុងមានលទ្ធភាពក្នុងការបើកទំហំផ្លូវមូលដ្ឋានឲ្យធំទូលាយ និងរៀបចំបានប្រពន្ធ័លូបង្ហូរទឹក ស្របតាមការអភិវឌ្ឍន៍ក្នុងក្រុងព្រះសីហនុអោយមានសោភណ្ឌ័ភាពសក្តិ័សមជាទីក្រុងទេសចរណ៏អច្ឆរិយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។