រដ្ឋមន្ត្រីក្រសួងទេសចរ សូមថ្លែងអំណរគុណ ឯកឧត្តម គួច ចំរើន ក្នុងការ ជួយរំដោះភ្ញៀវទេសចរប្រមាណជាង ១០០០នាក់ ជាប់គាំងនៅលើកោះ

ភ្នំពេញ៖ ក្នុងនាមក្រសួងទេសចរណ៍ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន សូមសំដែងនូវការកោតសរសើរ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលបានដឹកនាំបញ្ជាកម្លាំងគ្រប់សមត្ថកិច្ច មន្ទីរពាក់ព័ន្ធ រួមជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក ជួយរំដោះភ្ញៀវទេសចរប្រមាណជាង ១០០០នាក់ ដែលបានជាប់នៅលើកោះមួយចំនួន ដោយសារឥទ្ធិពលព្យុះនូល (Noul) ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។
ទាំងនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយការទទួលខុសត្រូវរបស់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ផ្នែកពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនទាំងអស់ ដែលបានសហការយ៉ាងល្អជាមួយគ្នាក្នុងការធានាសន្តិសុខ សុវត្ថិភាពជូនភ្ញៀរទេសចរដែលទៅកម្សាន្តនៅគោលដៅទេសចរណ៍ក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។