អាជ្ញាធរខេត្តពោធិ៍សាត់ អន្តរាគមន៍ទប់ទឹកជំនន់ហូរចូលផ្ទះប្រជាពលរដ្ឋ នៅតាមបណ្តោយមាត់ស្ទឹងពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ អាជ្ញាធរខេត្តពោធិ៍សាត់ បានចុះជួយទប់ទឹកជំនន់ ដែលហូរចូលផ្ទះប្រជាពលរដ្ឋ នៅតាមបណ្តោយមាត់ស្ទឹងពោធិ៍សាត់ ចាប់ពីចំណុចក្បាលហុង ចុះទៅក្រោមដល់ស្រុកកណ្តៀង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ ឯឧត្តមបណ្ឌិត ម៉ៅ ធនិន ក៏បានអញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋ ដែលត្រូវបានទឹកជន់លិចផ្ទះ នៅតាមដងមាត់ស្ទឹងពោធិ៍សាត់ ដែលកំពុងតែជួបនូវការខ្វះខាតផងដែរ។
ជាមួយគ្នា ឯកឧត្តម ក៏បាននាំយកអំណោយមានដូចជា៖ អង្ករ ទឹកក្រូច និងទឹកសុទ្ធដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទាំងបីដែលកំពុងប្រតិបត្តិការជួយទប់ទឹកហៀរចេញពីមាតស្ទឹងហូរចូលផ្ទះប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។