ជំនន់ទឹកភ្លៀង ហូរជន់លិចផ្ទះពលរដ្ឋ ៣៧ខ្នងផ្ទះ នៅឃុំស្ទឹងត្រង់

ខេត្តប៉ៃលិន៖ តាមរបាយការណ៍ក្រសួងធនធានទឹក និងឧត្តុនិយម បញ្ជាក់ថា ជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ កំពុងហូរស្រុងចុះទៅខាងក្រោម នៃតំបន់ផ្ទៃរងទឹកភ្លៀងរបស់អូរដូនតា ដែលបង្ករឲ្យទឹកកំពុងជន់លិច ផ្ទះប្រជាពលរដ្ឋចំនួន ៣៧ខ្នងផ្ទះ ខ្នងប្រឡាយប្រវែងជាង ២០០ម៉ែត្រ ផ្លូវលំប្រវែងជាង ៥០០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃសន្ទះ និងភូមិផ្ទះស្បូវ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។