ក្មេងស្រី​២​នាក់ លង់ទឹកថ្លុក​ស្លាប់ ខណៈ​ម្តាយ​ឪពុក​ចេញទៅ​ធ្វើ​ការបាត់​

​ខេត្ត​ព្រះសីហនុ​៖ យ៉ាងហោចណាស់​ក្មេងស្រី​ចំនួន ២​នាក់ បាន​លង់ទឹក​ស្លាប់ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០ នៅក្នុង​រោងចក្រ​អគ្គីសនី ធ្យូងថ្ម តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​សមត្ថកិច្ច បាន​ឲ​យ​ដឹងថា ក្មេងស្រី​ទាំង​២​នាក់​នេះ មានឈ្មោះ ថន ស្រី​និ​ត អាយុ​៤​ឆ្នាំ​ និង​ឈ្មោះ ច​ន មុន្នីនាថ អាយុ​៤​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​។ មុនពេល​កើតហេតុ ឪពុកម្តាយ​ក្មេង​ទាំង​២​នាក់ បាន​ទុក​ពួកគេ​ចោល​ឲ្យ​ផ្ទះ ហើយក៏​នាំគ្នា​ទៅធ្វើ​ការ​អស់ លុះ​ប្រហែលជា​ម៉ោង​១១​ថ្ងៃត្រង់ ពេល​ចេញពី​ធ្វើការ​វិញ ស្រាប់តែរ​កកូន​មិនឃើញ ក៏​នាំគ្នា​ដើររក ហើយក៏​ប្រទះឃើញ​កូន​លង់​ក្នុង​ថ្លុក​ទឹក​ក្បែរ​កន្លែង​ស្នាក់នៅ ដោយ ដៃ​កាន់​ជាប់​គ្នា ស្លាប់​បាត់ទៅហើយ​។

​ភ្លាមៗ​នោះ ក្មេង​ទាំង​២​នាក់ ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​សុខភាព​ឃុំ​រាម ដើម្បី​សង្គ្រោះ​ដែរ តែ​ជា​អកុសល​ក្មេងរងគ្រោះ​បាន​ស្លាប់​ទៅហើយ​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close