ក្រសួងអប់រំ ណែនាំឲ្យអាជ្ញាធររាជធានី-ខេត្ត អនុវត្តភារកិច្ចរបស់ខ្លួន ក្នុងដំណើរការប្រឡងសញ្ញាបត្របាក់ឌុប សម័យប្រឡង២១ ធ្នូ ២០២០

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្ដីពីការអនុវត្តភារកិច្ចរបស់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ២១ ធ្នូ ២០២០។
សេចក្តីណែនាំនេះ ធ្វើឡើងដើម្បីឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅក្នុងភាពប្រក្រតី មានសណ្ដាប់ ធ្នាប់របៀបរៀបរយល្អ ពិសេសធានាបានគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។